ស្តាប់អត្ថបទជាសំឡេង
ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចូលរួមដាំដើមឈើប្រណិតនៅទីបញ្ជាការទិសទី៣ ប៉ៃលន សំឡូត ដើម្បីបង្កើនធម្មជាតិបៃតងឡើងវិញ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានគូសបញ្ជាក់អោយដឹងថា ការដាំកូនឈើថ្ងៃនេះ ក្នុងគោលបំណង បង្កើនឱ្យមានសោភ័ណភាពបរិស្ថាន សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យយល់ដឹងពីសារះសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ។
ទន្ទឹមនឹងនេះដើមឈើមានសារៈសំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ ប្រភេទ ។ វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ ផ្លែផ្កា អុស សម្រាប់ដុតជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវ ទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។ ពេលវេលានេះពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។
សូមបញ្ជាក់ផងដែរថា ការដាំកូនឈើនាពេលនេះ មានចំនួន៤០០០ដើម ប្រភេទកូនឈើប្រណិតចម្រុះ ហើយបានដាំក្នុងបរិវេណ ទីបញ្ជាការជួរមុខទិសទី៣ ប៉ៃលិន សំឡូត ស្ថិតក្នុង ភូមិដីក្រហម សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន និងទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន អ្នកតំណាង មណ្ឌលប៉ៃលិន ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ។
អត្ថបទ និងរូបភាពដោយ៖ Puthinews