29 C
Phnom Penh
Friday, November 22, 2024

អាជីវករលក់ដូរ ត្អូញត្អែរពីការលក់មិនសូវដាច់ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌឆ្នាំនេះ

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ អ្នកលក់ដូរនៅផ្សារលើ និងផ្សារក្រោម ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរថា នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ លក់មិនសូវដាច់ដូចឆ្នាំមុនៗឡើយ។

អ្នកស្រី គង់ សុខុម អ្នកលក់សាច់ជ្រូកនៅផ្សាលើ បានឱ្យដឹថា នៅក្នុងរដូវកាលកាន់បិណ្ឌនេះ សាច់ជ្រូកលក់ក្នុងតម្លៃធម្មតា មិនមានដំឡើងថ្លៃឡើយ គឺតម្លៃចន្លោះពី ២០.០០០រៀល ទៅ២២.០០០រៀល ក្នុង១គីឡូក្រាម ទៅតាមប្រភេទសាច់។ អ្នកស្រីបញ្ជាក់ថា ឆ្នាំនេះស្ងាត់ណាស់ លក់មិនសូវដាច់ដូចឆ្នាំមុនឡើយ។

លោកស្រីបានឱ្យដឹងទៀតថា កាលពីមុន ក្នុងរដូវបុណ្យទានម្តងៗ លក់ដាច់ច្រើន តែកាន់បិណ្ឌឆ្នាំនេះលក់មិនសូវដាច់ទេ ដោយសារកូវីដ-១៩។ អ្នកស្រីបាននិយាយថា មាន់៣សាសន៍ តម្លៃ១៦.០០០រៀល និងមាន់ខ្មែរតម្លៃ២៥.០០០រៀល ក្នុង១គីឡូក្រាម។

ចំណែកអ្នកលក់នំអន្សម នំគម បានឱ្យដឹងថា ឆ្នាំមុនៗ ចាប់ពីបិណ្ឌ១ រហូតជិតដល់ថ្ងៃភ្ជុំធំ គ្រួសារគាត់មមាញឹកណាស់ ដោយមានម៉ូយគេកម៉្មង់នំច្រើន តែឆ្នាំនេះមិនសូវមានអ្នកកម្ម៉ង់ទេ ហើយការយកមកលក់រាយនៅផ្សារ ក៏មិនសូវដាច់ដែរ បើប្រៀបធៀបទៅនឹងឆ្នាំមុន បាត់ពាក់កណ្តាល។

ក្រៅពីអ្នកលក់នំអន្សម សាច់គោ សាច់ជ្រូក និងមាន់ អ្នកលក់ផលិតផលផ្សេងៗទៀត ក៏បានបញ្ជាក់ប្រាប់ស្រដៀងគ្នាដែរថា តាំងពីមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មកពួកគាត់លក់ដូរមិនសូវដាច់ឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img