ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងចុះពិនិត្យជាក់ស្តែង លើទីតាំងណាដែលសង្ស័យមានបង្កប់លេងល្បែងស៊ីសងដើម្បីធានាមិនឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងក្នុងអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាកដឹកនាំមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងស្ទឹងត្រែង នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ដែលមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរព័ត៌មានខេត្ត, សមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង គណៈអភិបាលក្រុងវ៉ៅសង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាច្រើននាក់ផងដែរ។ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា៖ «ប្រសិនយើងមិនទប់ស្កាត់ករណីទាំងអស់នេះ (ល្បែងស៊ីសង ចោរកម្មនិងគ្រឿងញៀន) ឱ្យបានទាន់ពេលវេលាទេនៅក្នុងសង្គមនេះ សូមមន្ត្រីឯកសណ្ឋានទាំងអស់ដែលស្ថិតនៅក្រោមគណៈបញ្ជាការឯកភាពពង្រឹងឡើងវិញ។ ហើយសូមព្រមានចំពោះមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដោយឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំរួចហើយ ត្រូវដកខ្លួន និងបញ្ឈប់ឱ្យទាន់ ប៉ុន្តែប្រសិនមិនព្រមឈប់ទេ ទោះជាស័ក្តិប៉ុណ្ណាតួនាទីប៉ុណ្ណា ក៏ខ្ញុំដកដែរ»
![](https://puthinews.com/wp-content/uploads/2024/08/138306-768x576-1.jpg)
![](https://puthinews.com/wp-content/uploads/2024/08/fn-2024-08-01-13-07-50-0-1024x768.jpg)
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New