ខេត្តកំពង់ឆ្នាំង ឯកឧត្តម ខ្វៃ សត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រោមយុទ្ធនាការ “យើងទាំងអស់គ្នាបញ្ឈប់ការប្រើប្រាស់ថង់ផ្លាស្ទិក” មកដល់ពេលនេះមានអ្នកចូលរួមកាត់បន្ថយប្រមាណជាង ៣លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាជាង ១២លាននាក់។ មានប្រសាសន៍បែបនេះនៅក្នុងព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នាំអំណោយផ្តល់ជូនសិស្សសាលាបឋមសិក្សា តាភន ស្ថិតនៅក្នុងភូមិភ្នំតាឱស និងបើកព្រឹត្តិការកីឡាដើម្បីទេសចរណ៍ ដែលបានធ្វើឡើងនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស នៅថ្ងៃទី ៧ និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម បានបន្តថាផ្លាស្ទិកគឺជាសត្រូវលាក់មុខ របស់យើងដែលនឹងផ្តល់ទុក្ខលំបាកដល់យើងទៅថ្ងៃក្រោយ។ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការយើងទាំងអស់គ្នាបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ដោយចង់ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក និងចេះប្រមូលថង់ប្លាស្ទិកមកកែច្នៃជារបស់ប្រើប្រាស់ ឡើងវិញ ។ សម្រាប់ តំបន់ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិលដែលបានអភិវឌ្ឍន៍រីកចម្រើន មានបន្ទប់ទឹក តាមស្តង់ដា មានសួនច្បារ មានចំណតរថយន្ត និងកន្លែងសម្រាកលំហែ គឺ ដោយសារ តែការយកទឹកទឹកដាក់របស់ក្រសួងបរិស្ថាន ក្នុងការយកថវិកាមួយចំណែក ពីការលក់កាបោនមកអភិវឌ្ឍន៍ក្នុងតំបន់នេះ ។ ក្រសួងបរិស្ថានក៏បានដាក់ចេញនូវសសរស្ដំ ៣ គឺស្អាត.បៃតង និងចីរភាព ដោយក្នុងនោះសំដៅលើការបញ្ឈប់ការប្រើប្រាស់ថ្លង់ប្លាស្ទិក ការស្ដារឡើងវិញនៅព្រៃឈើដែលបានបាត់បង់ និង ចូលថែរក្សាឲ្យបានព្រៃឈើដែលនៅសេសសល់។ចាត់វិធានការតឹងរឹងបំផុតចំពោះជនទាំងឡាយណា នៅតែបំពាន្តកាប់ទន្ទ្រានយកដីព្រៃឈើ បំផ្លាញព្រៃឈើ ដោយមិនអត់អោនឲ្យឡើយ។ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីចូលរួមថែរក្សាព្រៃឈើឲ្យបានគង់វង្ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំងមាន ប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ដែលរៀបចំនៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ឲ្យបងប្អូនបានស្គាល់ពីតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ដែលមានទេសភាពនិងទឹកធ្លាក់យ៉ាងស្រស់ស្អាត ។ជាមួយគ្នានេះ សូមកោតសរសើរដល់ក្រុមកីឡាដែលបានរួមគ្នាមកបោះតង់ក្នុងព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នៅទឹកធ្លាក់ស្រែអំពិល ដែលជាការរួមចំណែកអភិវឌ្ឍន៍តំបន់នេះឲ្យកាន់តែល្បីល្បាញ ក៏ដូចជាជួយគាំទ្រដល់សហគមន៍ នៅតំបន់ធម្មជាតិដ៏ស្រស់ត្តិកាលនេះផងដែរ។

សូមបញ្ជាក់ថាក្នុងព្រឹត្តិការនោះបានធ្វើរយៈពេល២ថ្ងៃគឺថ្ងៃទី៧ ចែកអំណោយសិស្សសាលាបថមសិក្សា តាភន ក្នុងភូមិភ្នំតាឱស និងដាំដើមឈើ១៥០ដើម បន្ទាប់មកនៅរសៀលថ្ងៃដដែល បើកព្រឹត្តិការកីឡាដើម្បីទេសចរណ៍នៅតំបន់ទឹកធ្លាក់ស្រែអំពិល និងព្រឹកថ្ងៃទី៨ ខែកញ្ញាប្រកួតរត់ប្រណាំងឡើងភ្នំចំងាយ៧គីឡូម៉ែត្រ ៕







ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New