សៀវភៅមគ្គុទ្ទេសក៍ បក្សីបឹងព្រែកល្ពៅគឺជាការ បោះពុម្ព លើកដំបូងដោយអង្គការ Nature Life Cambodia ផលិតដោយសហការជាមួយ មន្ទីរ បរិស្ថានខេត្តតាកែវ។
សៀវភៅណែនាំបង្ហាញជា ចម្បងអំពីភាពសម្បូរបែប នៃ ប្រភេទសត្វស្លាបនៅបឹងព្រែកល្ពៅដល់សាធារណជនទូទៅ ប៉ុន្តែវាក៏ជា ឯកសារយោង សម្រាប់និស្សិតអ្នកស្រាវជ្រាវ និងអ្នកធ្វើការសម្រេច ចិត្តផងដែរ។
សៀវភៅនេះមាន រូបថតសត្វស្លាបដែលអមដោយ ព័ត៌មានសំខាន់ៗ ទាក់ទង នឹងចំណាត់ប្រភេទ បក្សី ឥរិយាបទ ចំណាកស្រុកបក្សី និងពេលដែល សត្វស្លាបនៅក្នុងតំបន់នោះស្ថិតនៅ ការកំណត់អត្តសញ្ញាណ ជាមូលដ្ឋាន និងស្ថានភាព អភិរក្សនៃ ប្រភេទនីមួយៗ។
រូបថត ទាំងនេះ តំណាងឱ្យបក្សី៨៦ ប្រភេទ ក្នុងចំណោមបក្សី ១៣២ប្រភេទ ដែលត្រូវ បាន សង្កេតឃើញ ដោយក្រុម តាមដាន នៃ អង្គការ Nature Life Cambodia និងក្រុមអភិរក្សបឹង ព្រែកល្ពៅ ក្នុងរយៈពេល១៥ឆ្នាំ ចុងក្រោយ នេះ។
លោក ឆយ ម៉ិនលី ប្រធានមន្ទីរ បរិស្ថានខេត្តតាកែវ មានប្រសាសន៍ថា សៀវភៅណែនាំមាន រូបថតថត ដោយ អនុរក្ស ចំណែកអ្នកនិពន្ធជា យុវជនខ្មែរ ស្រាវជ្រាវ ។
គោលបំណងរបស់ អ្នកស្រាវជ្រាវ និងអ្នករួមចំណែក គឺ ដើម្បីបង្កើន ចំណេះដឹងអំពីសត្វស្លាប ។
លោក លឹម វ៉ាត អនុប្រធាន នាយកដ្ឋាន ទេសភាព ការពារ បឹង ព្រែក ល្ពៅ មានប្រសាសន៍ថា ៖ « វាជា សៀវភៅ ដ៏សំខាន់ដែល បង្ហាញពីជីវៈចម្រុះ នៃតំបន់ ដីសើម នេះ … សៀវភៅ នេះនឹងពង្រឹងការចូលរួម ពីភាគី ពាក់ព័ន្ធក្នុងការការពារ និង អភិរក្ស ជាពិសេស ធានាបាន នូវវត្តមាន សត្វស្លាបទាំងអស់នៅក្នុង បឹង ព្រែក ល្ពៅ។»
លោក ប៊ូ វរសក្ស នាយក កម្មវិធី អង្គការ សត្វស្លាប ប្រចាំ កម្ពុជា Bird Life Cam bodia មានប្រសាសន៍ថា សៀវភៅ ណែនាំនេះក៏សម្រាប់អ្នកមើល សត្វស្លាប ដែរ ហើយវាក៏ ជារបាយការណ៍ ត្រួតពិនិត្យជីវចម្រុះ ដែលអាចប្រើប្រាស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ ផែនការអភិរក្ស និងគ្រប់គ្រងតំបន់នេះ៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News