29 C
Phnom Penh
Friday, November 22, 2024

អគ្គិភ័យឆាបឆេះបន្ទប់ជួល៤បន្ទប់ជាប់គ្នា ខូចខាតសម្ភារៈមួយចំនួនធំ

បន្ទប់ជួលចំនួន៤បន្ទប់ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ទីតាំងទី១ ឈ្មោះ លាន ណយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូង។ ម្ចាស់ទី២ ឈ្មោះ អេង ប៊ុនថេង ប្រុស់ អាយុ៣៤ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ទី៣ ឈ្មោះ ឡេង សុធី ភេទ ស្រី អាយុ២៩ឆ្នាំ មុខរបរជាងអ៊ុតសក់នឹងធ្វើក្រចក។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឱ្យខូចខាតបន្ទប់ជួលថ្មប្រក់ស័ង្កសីចំនួន៤បន្ទប់ ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) និងខូចខាតសម្ភារៈ ម៉ាស៉ីនលាងម៉ូតូ, គ្រឿងបន្លាស់ទូរស័ព្ទ, សម្ភារៈសាឡន និងពុំបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

អគ្គិភ័យនេះត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង៤និង០០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប៕

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img