28 C
Phnom Penh
Thursday, November 21, 2024

ឡាវហាមឃាត់ការនាំចូលផលិតផលកសិកម្មមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ

វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវបានហាមប្រាមការនាំចូលប្រភេទសត្វ កសិផល និងត្រីមួយចំនួន ក្នុងគោលបំណងជំរុញការដាំដុះដំណាំ និងការចិញ្ចឹមសត្វ នៅក្នុងប្រទេសឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ឡាវ។

ទាក់ទងនឹងដំណាំ ដែលរដ្ឋាភិបាលបានកំណត់នោះមានដូចជា ស្ពៃក្តោប ខ្ទឹម ខ្ទឹមបារាំង ម្រេច សាឡាត់ និងស្ពៃក្តោបពណ៌ស ជាដំណាំដែលគួរជំរុញធ្វើកសិកម្មនៅក្នុងស្រុក ហើយការនាំចូលត្រូវកាត់បន្ថយ។

រដ្ឋាភិបាលឡាវក៏បានអំពាវនាវឱ្យមានការបង្កើនការចិញ្ចឹមគោក្របី ជ្រូក ពពែ មាន់ ទា និងក្ងាន ហើយក៏បានហាមឃាត់ការនាំចូលសត្វទាំងនេះ និងសាច់សត្វទាំងនោះផងដែរ។

ជាមួយគ្នានេះការនាំចូលត្រីទីឡាប់ព្យា និងត្រីទឹកសាបទាំងអស់ក៏ត្រូវបានហាមឃាត់ផងដែរ។

ទំនិញផ្សេងទៀតដែលទាក់ទងនឹងកសិកម្មអាចបន្តត្រូវបាននាំចូល ដូចជា មេជីវិតសត្វសម្រាប់បម្រើឲ្យគោលបំណងបង្កាត់ពូជ ពូជស្រូវ វ៉ាក់សាំង និងឧបករណ៍សម្រាប់សត្វ ផលិតផលឱសថសម្រាប់ប្រើប្រាស់សត្វ និងចំណីសត្វ។

យ៉ាងណាក៏ដោយអាជីវកម្មនានាក៏អាចបន្តនាំចូលវត្ថុធាតុដើមចំណីសត្វ និងវ៉ាក់សាំងដែលមិនមាននៅក្នុងប្រទេសឡាវ ក៏ដូចជាឧបករណ៍កសិកម្ម និងគ្រឿងចក្រដែលប្រើប្រាស់ក្នុងការចិញ្ចឹមសត្វផងដែរ។

ផលិតផលសត្វមួយចំនួនអាចត្រូវបាននាំចូល ប៉ុន្តែដោយគោរពតាមច្បាប់។ ពួកវាត្រូវតែមានការប្រើប្រាស់ជាក់លាក់មួយ និងមិនប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក និងរួមបញ្ចូលសាច់គោ សាច់ចៀម និងសាច់សត្វអូទ្រីស ដែលត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋាន និងសណ្ឋាគារធំៗ។

ការអនុញ្ញាតផងដែរ គឺការនាំចូលខ្លាញ់ជ្រូក សាច់ជ្រូក និងផលិតផលសាច់មួយចំនួនទៀតដែលត្រូវបម្រើក្នុងដំណើរការដោយក្រុមហ៊ុន ឬគម្រោងជាក់លាក់។ ចំណែកអាហារសមុទ្រអាចត្រូវបាននាំចូល ប៉ុន្តែស្របតាមវិធានការគ្រប់គ្រងដ៏តឹងរ៉ឹង៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img