
រដ្ឋាភិបាលឡាវកំពុងផ្តោតលើការអនុវត្តគម្រោងថាមពលវារីអគ្គិសនីនៅទូទាំងប្រទេស ដើម្បីបង្កើនការនាំចេញអគ្គិសនីរបស់ខ្លួន ទៅកាន់ប្រទេសក្នុងតំបន់ រួមទាំងប្រទេសវៀតណាម និងកម្ពុជា។

ប្រទេសឡាវបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Vietnam Electricity (EVN) ដែលគ្របដណ្តប់លើគម្រោងចំនួន២៥ ដែលមានថាមពលសរុប ២,១៨០ MW រូមមាន Sekaman 1 Sekamansanse និង Sekaman 3 ដែលមានថាមពលសរុប ៥៧២មេហ្គាវ៉ាត់ រួចហើយ។

ជាមួយនឹងសមត្ថភាពបង្គរ ១,៦០៨ មេហ្គាវ៉ាត់ ថាមពលដែលនៅសល់ គ្រោងនឹងដាក់ឱ្យដំណើរការ និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២២-២០២៥។
ប្រទេសទាំងពីរ ក៏បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងផ្សេងទៀត ដោយជួយជំរុញទិន្នផលអគ្គិសនី សរុបដែលរំពឹងថានឹងនាំចេញពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាមដល់ ៨,១៤៨ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។

ក្រៅពីប្រទេសវៀតណាម ឡាវក៏បាននាំចេញថាមពលអគ្គិសនីមកកម្ពុជាផងដែរ ដែលមានបរិមាណ ៤៤៥ មេហ្គាវ៉ាត់ ដែលគ្រោងនឹងកើនឡើងដល់ ៦០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០។

ប្រទេសថៃ ចិន និងសិង្ហបុរីក៏បាននាំចូលថាមពលពីប្រទេសឡាវផងដែរ៕


ដោយ៖ Puthinews