28 C
Phnom Penh
Tuesday, September 17, 2024

ហ្សេលេនស្តី ទទូចជាថ្មីឱ្យអាមេរិក បើកភ្លើងបៃតង សម្រាប់ការវាយចូលដីរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្ពឺ បានទទូចសាជាថ្មីឱ្យសហរដ្ឋអាមេរិក បើកភ្លើងបៃតងសម្រាប់ទីក្រុងកៀវ វាយប្រហារចូលជ្រៅក្នុងទឹកដី រុស្ស៊ី បន្ទាប់ពីមន្ត្រីរបស់លោកបានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា។តាមលោកហ្សេលេនស្ពឺ ការការពារដែនអាកាសអ៊ុយក្រែន ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី គឺជាការបោះជំហានមួយដ៏រឹងមាំ ដើម្បីបង្ខំឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម និងត្រឡប់ ទៅរកសន្តិភាពវិញ។ «ជាការអំពាវនាវទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ យើងត្រូវការជាចាំបាច់នូវសមត្ថភាពពិតប្រាកដ និងពេញលេញ ដើម្បីការពារអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។ ដូច្នេះយើងត្រូវការការអនុញ្ញាតសម្រាប់ទាំងការប្រើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ និងមីស៊ីល ឬគ្រាប់បែក រយៈចម្ងាយឆ្ងាយរបស់ពួកអ្នក»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហ្សេលែនស្គី។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img