26 C
Phnom Penh
Thursday, January 16, 2025

ស្លាប់បាត់បង់ជីវិតចំនួន៤នាក់ដែរ នៅក្នុងចំណោមជនរងគ្រោះសរុប៧នាក់

ខណ:ដែលពួកគេកំពុងនាំគ្នាដើរបណ្តើរម៉ូតូស្រាប់តែមានរថយន្តបានបោះពួយមកបុកចំពីក្រោយទាំងកម្រោល ដោយមិនដឹងខ្លួនតែម្តង។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ នឹង៤០នាទី យប់ នៅលើកំណាត់ផ្លូវជាតិ លេខ ៥៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១ និង ៣២ ស្ថិតក្នុងក្រុមទី៥ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្ត និង ម៉ូតូ រួមនិង អ្នកថ្មេីរជេីង ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះគឺបង្កឡើងដោយរថយន្តម៉ាក isuzu ព៌ណទឹកប្រាក់ពាក់ស្លាកលេខ ព្រះវិហារ 2A-0193ព្រះ បើកបរពីកើតទៅលិច ដោយល្បឿនលឿន ហើយបានបុកពីក្រោយជាមួយនឹងម៉ូតូអត់ស្គាល់ម៉ាកពាក់ស្លាកលេខ សៀមរាប 1I-9342 ដែលម្ចាស់កំពុងបណ្តើរ ព្រមជាមួយនិងអ្នកថ្មើរជើងមួយក្រុម (បណ្ដាលឲ្យស្លាប់មួយនាក់ស្រី)របួសធ្ងន់ចំនួន ៦ នាក់ ស្រី ៤ នាក់ ។លោក អធិការ វេ គឹមចត់ បានលើកឡើងថា ភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅហើយ ព្រោះនៅពេលបុកនោះ គឺរថយន្តបើកលឿន ហើយពេលដែលបុកនោះបណ្តាលអោយម៉ូតូធ្លាក់ចេញពីផ្លូវ ព្រមទាំងបានឆេះខ្ទេចតែម្តង ដោយឡែកនារីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img