28 C
Phnom Penh
Tuesday, September 17, 2024

ស្តេចថៃ រាជានុម័តគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រា

ព្រះមហាក្សត្រថៃ ព្រះករុណា ព្រះមហាវិជ្ជរ៉ាឡុងកន (MahaVajiralongkorn) នៅថ្ងៃទី៤ ខែកញ្ញានេះ បានអនុម័តគណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដោយមានអ្នកចំណូលថ្មីចំនួន១២នាក់ក្នុងចំណោម៣៥នាក់។ គណបក្សភឿថៃមានសមាជិកចំនួន១៧នាក់នៃតំណែងគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីហើយ១៩កន្លែងដែលនៅសល់ត្រូវបានបែងចែកក្នុងចំណោមដៃគូចម្រុះរបស់ខ្លួន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្ន លោក ភីឆៃ ឈុនហាវជីរ៉ា(Pichai Chunhavajira) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ារីស សាង៉ាមវង្សា បន្តកាន់តួនាទីរបស់ខ្លួនដដែល។ ចំណែក ឧបនាយករដ្ឋមន្ត្រី លោក ភូមិចាំ វេចយ៉ាឆៃទទួលបន្ទុកផ្នែកការពារជាតិ ហើយត្រូវបានជំនួសតំណែងជារដ្ឋមន្ត្រីពាណិជ្ជកម្ម ដោយទីប្រឹក្សាកំពូលរបស់ភឿថៃ និងជាអតីតរដ្ឋមន្ត្រីថាមពល លោក ភីឆៃ ណារីថាផាន ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img