
កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០២២ម្សិលមិញ យន្តហោះរបស់ប្រទេសចិន ប្រភេទ Boeing 737 China Eastern បានធ្លាក់ពីលើមេឃ ចុះមលក្រោមដោយរយៈពេលខ្លីបំផុត ហើយBoeing 737 China Eastern នេះ នៅលើយន្តហោះមានអ្នកដំណើរប្រមាណ ១៣២ នាក់ ដោយនៅក្នុងហេតុការណ៍ដែលគួរអោយសោកស្តាយមួយនេះ បញ្ជាក់អោយឃើញថា អ្នកដំណើរប្រមាណជាងមួយរយជិវិតនោះ គ្មានអ្នកណានៅរស់នោះទេ ពីព្រោះយន្តហោះនេះបានធ្លាក់ពីកំពស់រាប់ពាន់ម៉ែត្រចុះមកក្រោម ក្នុងរយៈពេលប្រមាណជា ៣ នាទីប៉ុណ្ណោះ។

ខណៈពេលនេះដែរ លោក Xi Jinping ប្រធានាធិបតីចិន បានចេញបញ្ជាជាបន្ទាន់ ដើម្បីអោយក្រុមអ្នកស្រាវជ្រាវធ្វើការស្រាវជ្រាវ ដើម្បីដឹងពីមូលហេតុ ចំពោះសោកនាដកម្មដែលគួរអោយសោស្តាយមួយនេះ ៕
