29 C
Phnom Penh
Friday, November 22, 2024

សួស្តីលោកប្រធានមន្ទីរសាធារណកាក្រុងតាខ្មៅ ផ្លូវខូចច្រើនណាស់តើប្រធានមិនដែលដើរត្រួតពិនិត្យ ទេឬ?

កណ្តាល៖ តាមការកត់សម្គាល់ជាក់ស្ដែង ផ្លូវជាច្រើនខ្សែ នៅក្រុងតាខ្មៅ បានរងការខូចខាតជាច្រើន តែខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល ដែលមានលោក ម៉ឹង យូឡេង ជាប្រធាន ហាក់មើលមិនឃើញទាល់តែសោះ ដែលធ្វើឱ្យអ្នកធ្វើដំណើរជួបការលំបាកជាខ្លាំង។

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ សារព័ត៌មានពុទ្ធិញូវសូមលើកឡើងតែចំណុចផ្លូវលេខ១១៣ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានប្រវែងជាង១គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងរងការខូចខាត មកបង្ហាញ តែខាងមន្ទីរសាធារណការមើលមិនឃើញទាល់តែសោះ។

ប្រជាពលរដ្ឋតាមដងផ្លូវមិនសប្បាយចិត្តហើយបាននិយាយនៅពេលភ្លៀងធ្លាក់ម្ដងៗមានការដក់ទឹក ដោយពលរដ្ឋមើលមិនឃើញជង្ហុកនោះទេ ដែលធ្វើឱ្យអ្នកធ្វើដំណើរកាន់តែជួបការលំបាក និងអាចមានគ្រោះថ្នាក់ថែមទៀតផង នៅពេលយប់។

ពលរដ្ឋលើកឡើងថា ផ្លូវខូចទាំងនេះមិនមែនទើបតែកើតឡើងនោះទេគឺ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែសួរថា “ហេតុអ្វី ខាងមន្ទីរសាធារណការខេត្តកណ្តាល មិនមានចំណាត់ការរជួសជុល” ដើម្បីឱ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលបន្តិច។ 

ប្រជាពលរដ្ឋគ្មានអ្វីក្រៅពីការសំណូមពរហើយសំណូមពរទៀត ឱ្យខាងមន្ទីរសាធារណការ មេត្តាជួយក្រឡេកមើលអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង កុំធ្វើការរបៀប “ជិះសេះលែងដៃ” ទុកឱ្យប្រជាពលរដ្ឋជួបការលំបាកបែបនេះ៕

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img