29 C
Phnom Penh
Friday, November 22, 2024

សាហាវព្រៃផ្សៃណាស់ សម្លាប់ ក្មេងស្រីអាយុ១៤ឆ្នាំ ដោយរឹតក រួចច្រកក្នុងការ៉ុងបោះចោលក្នុងទឹក

ខេត្តកំពង់ធំបុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសន្ទុកធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

របាយការណ៍របស់អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ប្រហែល១៣ ជាងនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះបួន យ៉ិក ភេទប្រុសអាយុ ២៦ឆ្នាំ នៅភូមិផ្លុង ឃុំទីពោស្រុកសន្អុកខេត្តកំពង់ធំ. បានធ្វើសកម្មភាពឌុប ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រីអាយុ១៤ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ ហើយយកមករឹតកនិង អាវ បណ្តាលឱ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល១០០ម៉ែត បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។

របាយការណ៍បន្តថាលុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៣ សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យ បានឌុបជនរងគ្រោះ ចេញពីភូមិ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា៖ខ្លួនពិតជាបាន ឌុបជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកមករឹតករ បណ្តាលឱ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។

ករណីនេះ សមត្ថកិច្ចអនុវត្តនីតិវិធី ទៅតាមច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img