26 C
Phnom Penh
Thursday, September 19, 2024

សារព័ត៌មានពុទ្ធិញូវយើងឆ្ងល់!!!!!!!!!!!!
ស្នងការរងខេត្តមណ្ឌលគីរី លោក សូរ សុវណ្ណ ដល់ថ្ងៃចូលនិវត្តន៍ហើយ តែសុំពន្យាបន្តិចសិន

មណ្ឌលគិរី ៖ ប្រភពរាយការណ៍ថា លោក សូរ សុវណ្ណ ស្នងការរង នគរបាលខេត្តមណ្ឌលគិរី ត្រូវបានដាក់ឲ្យចូលនិវត្តន៍ជាយូរមកហើយ ប៉ុន្តែលោកសុំថ្នាក់លើនៅបំរើការមួយរយៈពេលខ្លីទៀតមុននឹងចាកចេញ។ ការដែលលោកសុំពន្យារពេលនេះ នាំឲ្យមានមតិច្រើនចំអកឡកឡឹយ ថាតើមួយរយៈពេលខ្លីនោះ វាចំណេញប៉ុន្មាន, បានលុយប៉ុន្មាន? តើសមិទ្ធផលអ្វីខ្លះទៀតដែលលោកមិនទាន់បានសម្រេច ហើយតើអ្នកខាងក្រោយមិនអាចកសាងបន្តបានទេឬ?

បើតាមប្រភពព័ត៌មានពីមន្ត្រីនៅខេត្តមណ្ឌលគិរី អះអាងពីការតែងតាំងថ្មីជំនួសក៏បានធ្វើរួចរាល់ហើយដែរ ដោយរង់ចាំតែថ្ងៃប្រកាសប៉ុណ្ណោះ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចលោកស្នងការរង សូរ សុវណ្ណ សុំពន្យាពេលមួយរយៈខ្លីទៀត។ រយៈពេលខ្លីដែលលោកស្នងការរងសុំពន្យារពេលនោះត្រូវគេអះអាងថា បានអូសបន្លាយពេលយូរហើយដែរ ដូច្នេះធ្វើឲ្យលោកស្នងការរង ដែលត្រូវប្រកាសថ្មីហាក់ ដូចជាទន្ទឹងរង់ចាំពេលដ៏យូណាស់មកហើយ។ គេមិនដឹងអំពីមូលហេតុអ្វីដែលលោកស្នងការរង សូរ សុវណ្ណ ស្នើសុំពន្យារពេលនោះទេ។

មន្ត្រីរាជការអ្នកខេត្តមណ្ឌលគិរី និយាយបែបលេងសើចថា បើសុំបាន, សុំបានយ៉ាងនេះប្រហែលជាគេសុំគ្រប់គ្នាហើយ លោកស្នងការរងអើយ។ តើអគ្គស្នងការនគរបាលជាតិ យល់ថាជាការសមរម្យដែរឬទេ ចំពោះការស្នើសុំពន្យាពេលចាកចេញ នៅពេលដែលអ្នកថ្មីបានតែងតាំងរួចហើយរង់ចាំទៅថ្ងៃប្រកាសនោះ? ខុសគ្នាមួយខែពីរខែ ឬ៥,៦ខែ ហេតុអ្វីមិនចាកចេញ? តើនៅក្រាញននៀលដល់ណា? ឬគ្មានសេចក្តីខ្មាស់អៀននៅក្នុងខ្លួនទេឬ? នៅពេលចាកចេញគួរបន្សល់ទុកសេចក្តីថ្លៃថ្នូរ ដើម្បីឲ្យកូនចៅជំនាន់ក្រោយនិយាយអំពីអំពើល្អខ្លះផង?

គេមិននិយាយអំពីអំពើអសកម្ម ឬអំពើពុករលួយអ្វីទៀតទេ ប៉ុន្តែគឺដល់វេលាដែលត្រូវចាកចេញហើយដូច្នេះសូមលោកស្នងការរង ធ្វើដំណើរចាកចេញដោយសេចក្តីថ្លៃថ្នូរផងចុះ។ សុំលោកស្នងការរង កុំគិតថា អត់ពីអញគ្មាននរណាដឹកនាំកើត? ដូច្នេះអញត្រូវនៅបន្តទៀតសិន? រឿងរ៉ាវមិនព្រមចាកចេញឱ្យទាន់ពេលវេលានេះ នាំឲ្យមានការរិះគន់ជាច្រើននៅក្នុងចំណោមមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី៕
អង្គភាពសារព័ត៌មានពុទ្ធិញូវយើងបានទាក់ទងទៅឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិដែរតែទាក់ទងមិនចូល។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img