28 C
Phnom Penh
Wednesday, December 4, 2024

សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះមិត្តចិន ដែលបាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាល

ស្តាប់អត្ថបទជាសម្លេង

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើ Facebook កោតសរសើរ និងថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ជំនួយសុខាភិបាល និងការផ្តល់វ៉ាក់សាំងមកកម្ពុជា ទោះបីជា ប្រទេសចិនខ្លួនឯង មិនទាន់បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួននៅឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថាសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តចិន ដែលបាននឹងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទោះបីជា មិត្តចិនមិនទាន់បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនក៏ដោយ។

សូមជម្រាបថា វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន០៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ៣លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ចំនួន៤១ម៉ឺន ៥ពាន់ដូស។

គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាមាន ៧៤,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៤,០៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img