សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រកាសប្រឹងប្រែងធ្វើការជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដើម្បីនាំមកនូវប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ការបង្ហាញនូវការតាំងចិត្តជំរុញសហប្រតិបត្តិការនេះ បានធ្វើឡើងក្តៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ។ក្នុងជំនួបនេះ សម្តេចធិបតី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ សម្តេចធិបតី បង្ហាញការជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម វ៉ាង វិនពីន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូត ក៏ជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយ ជីវភាពរបស់ប្រជាជនកម្ពុជានឹងត្រូវបានលើកកម្ពស់បន្ថែមទៀតផងដែរ។ ឯកអគ្គរដ្ឋទូត ដែលមានរហស្សនាម «អ្នកចម្បាំងចចក» បានបង្ហាញ់ការប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កាបន្ថែមទៀត។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New