28 C
Phnom Penh
Tuesday, September 17, 2024

សម្តេចធិបតីផ្ញើសារថ្លែងអំណរគុណដល់ជនរួមជាតិ ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណ ដល់ជនរួមជាតិដែលបានចូលរួមយ៉ាងផុសផុល ក្នុងការបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំព្រះករុណាខ្ញុំផ្ទាល់ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណនិងអរគុណដល់ព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងផុលផុសបរិច្ចាគថវិកាក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ»។ សម្តេចបានចាត់ទុកថា ការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ពិតជាបានសវិបញ្ជាក់យ៉ាងច្បាស់អំពីឆ្លងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិកាស្នេហាជាតិ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជានៃយើង។ សម្តេចសូមលើកទឹកចិត្តដល់ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឱ្យកាន់តែសកម្មផុលផុសបន្ថែមទៀត ហើយក្រុមការងារមូលនិធិបាន និងកំពុងបន្តទទួលការបរិច្ចាគដោយក្តីរីករាយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img