ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានបង្ហាញមុខក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំចំនួន ៦នាក់ និងថ្នាំញៀនជិត ៣គីឡូក្រាម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីបង្ក្រាបបាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ ដោយកម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់(ក៥) ដឹកនាំដោយឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ លោកវរ:សេនីយ៍ឯក មាស ហ៍ត នាយករងមន្ទីរ និង លោកស្រីសេនីយីឯក ជាវ វណ្ណា នាយការិយាល័យប្រឆាំងការសម្អាតប្រាក់ ដោយមានការសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានបើកកិច្ចប្រតិបត្តិការបង្ក្រាប នៅចំណុចក្នុងហាងបុប្ផាលាក់ខ្លួន ផ្លូវទន្លេមេគង្គ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ រួមនឹងទាំងចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) ចំនួន ២គីឡូក្រាម និង៨៤៧.០១ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
អត្ថបទ និងរូបភាពដោយ៖ Puthinew
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន