ភ្នំពេញ៖ កម្លាំងចម្រុះក្រសួងរ៉ែ និងថាមពល បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឃាត់សាឡង់ បូមខ្សាច់ចំនួន៤ នៅទន្លេមេគង្គក្រោម និងទន្លេបាសាក់ ។
កម្លាំងចម្រុះ បានឃាត់សាឡង់នៅទន្លេមេគង្គក្រោមកោះនរា ក្នុងទឹកដីរាជធានីភ្នំពេញចំនួន១ គ្រឿង បូមខុសដែនអាជ្ញាបណ្ណ និងសាឡង់ចំនួន៣ទៀត នៅទន្លេបាសាក់ក្នុងទឹកដីខេត្តកណ្តាល ដែលជ្រកក្រោមអាជ្ញាបណ្ណសិប្បកម្ម តែការអនុវត្តការបូមប្រើទុយោធំលើសការអនុញ្ញាត និងការដឹកជញ្ជូនចំណុះទូកខុសពីច្បាប់អនុញ្ញាត។
តាមមន្រ្តីក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សម្រាប់ម្ចាស់សាឡង់ និងសិប្បកម្ម ទាំងនេះនឹងត្រូវពិន័យតាមច្បាប់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវឱ្យបងប្អូនអាជីករខ្សាច់សំណង់ទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ និងត្រូវតាមបច្ចេកទេសដែលក្រសួងបានកំណត់ទាំងអស់គ្នាក្នុងការប្រកបអាជីវកម្មរ៉ៃខ្សាច់សំណង់ប្រកបដោយចីរភាព រក្សាបរិស្ថានសង្គម និងការចូលរួមបង់សួយសារចូលរដ្ឋស្របច្បាប់ទាំងអស់គ្នា៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News