27 C
Phnom Penh
Thursday, September 19, 2024

សមត្ថកិច្ចចម្រុះរឹបអូស សារធាតុកែឆ្នៃគ្រឿងញៀននៅស្រុកភ្នំស្រួចបានចំនួនជាង៥ពាន់គីឡូ និង ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់

កំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះបានឆ្មក់ចូលបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែងដែលស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពឺ ចាប់ខ្លួនជនជាតិចិន៥នាក់ និងរឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំបានជាង៥ពាន់គីឡូក្រាម ដែលការឆ្មក់ចូលបង្ក្រាបបានធ្វើឡើងនៅថ្ងៃយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

សមត្ថកិច្ចបានឱ្យដឹងថាទីតាំងផលិតគ្រឿងញៀនខាងលើនេះត្រូវបានរងការបង្ក្រាបដោយក្រុមការងារចម្រុះដែលដឹកនាំ ដោយ លោក ឧត្ដមសេនីយ៍ទោ សិរី បុត្រសត្យា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រាមការសម្របសម្រួលពីលោក ខៃ សម្ភស្ស ព្រះរាជ អាជ្ញារង អម សាលាដំបូង ខេត្ត កំពង់ស្ពឺ និងមាន ការ ចូល រួម ពីលោកស្រីឧត្ដមសេនីយ៍ ឯក ឈឹម សិទ្ធ បុណ្យរិទ្ធ អគ្គលេខាធិការរងអាជ្ញាធរ ជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ។ទីតាំងផលិតនេះដែរបានជ្រកកោនក្នុងចំការស្វាយមួយកន្លែងស្ថិតនៅក្នុងភូមិខាងលើ ច្រើនខែមកហើយ។

សមត្ថកិច្ចបានក៏បញ្ជាក់ផងដែរថា ក្រោយធ្វើការបង្ក្រាបទីតាំងផលិតគ្រឿងញៀន បានដកហូតសារធាតុគីមីផ្សំ សរុបទម្ងន់៦០ គីឡូក្រាម សារធាតុគីមីសរុបទម្ងន់៥២៨០គីឡូក្រាម។ ក្រោយត្រួតពិនិត្យរួច ក្រុមការងារ បាន ធ្វើការ បិតទគ្រប់បន្ទប់ទាំងអស់ និងបានប្រគល់ឃ្លាំងខាងលើឱ្យអធិការនគរបាលស្រុកភ្នំស្រួច គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្ត។


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img