រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសអ្នកមានប្រជាធិបតេយ្យធំៗទាំងប្រាំពីរ (G7) បានជួបប្រជុំគ្នានៅលើកោះកាព្រី(Capri) របស់អ៊ីតាលីកាលពីថ្ងៃពុធទី១៧មេសាសម្រាប់កិច្ចពិភាក្សារយៈពេលបីថ្ងៃដែលផ្តោតលើការសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ចំពោះការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាពិសេសវាយបកាដោយមីស៊ីលនិងយន្តហោះគ្មានមនុសសង្គ្រាមដ៏រាំរៃរវាងរុស្ស៊ី-អ៊ុយក្រែន…។ ការបន្តកើនឡើងនៃភាពតានតឹងរវាងអ៊ីស្រាអែល នឹងអ៊ីរ៉ង់ និងទ្វានរកនៅហ្កាហ្សា និងនៅអ៊ុយក្រែន គឺជារបៀបវារៈកំពូលរបស់រដ្ឋមន្ត្រីមកពីបណ្តាប្រទេសធំៗដូចជា៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ កាណាដា និងជប៉ុន។ប្រទេសអ៊ីតាលី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 កំពុងជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New