28 C
Phnom Penh
Tuesday, September 17, 2024

វត្តមានសត្វត្មាតបានបំបែកកំណត់ត្រាថ្មីនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

USAID បានជូនដំណឹងដ៏រំភើបរីករាយមួយ អំពីការកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ១២៧ ក្បាលនៅ «ភោជនីយដ្ឋានត្មាត»ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួនច្រើនបំផុតដែលត្រូវបានកត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ចំនួនដែលបានកត់ត្រាឃើញនៅសៀមប៉ាងនេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជាបានបូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទ គឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វ ត្មាតទាំងនេះ ត្រូវ បានចុះជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ ការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) ។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួ នាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលងាប់ ច់សត្វដែលងាប់ និងជួយ ងជួយរក្សាតុល្យ ភាពនៅក្នុងបរិស្ថាន ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវា បា បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំ ងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈ ពេលប៉ុន្មានទសវត្សចុងក្រោយនេះរួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារមូលហេតុចម្បងពីរ គឺ កង្វះអាហារ និងការងាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ ង្កដោយមនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។ ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាតគម្រោង USA USAID មរតកបៃតង សហការជាមួយដៃគូ នានា បានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាពជារៀងរាល់សប្តាហ៍ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img