28 C
Phnom Penh
Tuesday, September 17, 2024

ល្បែងជន់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញមួយលេងទាំងចាស់និងក្មេងក្បែរព្រំដែនកម្ពុជា.ថៃនៅផ្សារបឹងត្រកួនស្រុកថ្មពួកដែលកម្លាំងជំនាញមើលមិនឃើញ

  បន្ទាយមានជ័យ៖ល្បែងជន់មាន់តាមប្រព័ន្ធអនឡាញមួយលេងទាំងចាស់និងក្មេងក្បែព្រំដែនកម្ពុជា.ថៃក្បែរផ្សារបឹងត្រកួនដែលកម្លាំងជំនាញមើលមិនឃើញទុករហូតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នៅភូមិ/ឃុំគោករមៀត ស្រុកថ្មពួក។

ប្រជាពលរដ្ឋប្រាប់ថា៖ល្បែងប្រជល់មាន់តាមអនឡាញនេះបានបើកលេងជាច្រើនខែមកហើយដូចជាមិនដែលឃើញអាជ្ញាធររឺកម្លាំងជំនាញចុះមកមើលឡើយឃើញបើកលេងហូរកញ្ជ្រៀវដូចជាមិនកោតក្រែងអ្នកជិតខាងទោះជារាយការណ៍ជូន
ទៅអាជ្ញាធរម្តងជាពីរដូចជាគ្មានប្រសិទ្ធភាពឡើយ។

ក្រោយមានល្បែងប្រជល់មាន់តាមប្រព័ន្ធអនឡាញរាប់ខែមកនេះមានគ្រួសារមួយចំនួនត្រូវបានគ្រួសារបង្កមានហិង្សាក្នុងគ្រួសារព្រោះយកម៉ូតូនិងប្លង់ដីយកទៅបញ្ជាំនិងបង្កមានចោឆក់និងចោរលួចដែលបង្កអសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានសុំអោយអាជ្ញាធរដែលមានសមត្តកិច្ចដូចជាកម្លាំងអធិការដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកថ្មពួកត្រូវចុះបង្ក្រាបទីតាំងល្បែងប្រជល់មាន់តាមប្រព័ន្ធអនឡាញកុំអោយកើតមានក្នុងមូលដ្ឋានដែលជាល្បែងស៊ីសងខុសច្បាប់។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ល្បែងស៊ីសងប្រជល់មាន់តាមប្រព័ទ្ធអនឡាញជាល្បែងដែលស៊ីសងរាប់ម៉ឺនរៀលត្រូវបានបើកលេងនៅក្បែរផ្សារបឹងត្រកួនខាងកើតនិងនៅក្បែរច្រកទ្វារតំបន់ព្រំដែនកម្ពុជា.ថៃដែលឃើញបើកលេងមិនញញើតអាជ្ញាធរមានសមត្តកិច្ចឡើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img