29 C
Phnom Penh
Friday, November 22, 2024

លោក ស៊ុ ស៊ីវុត្ថាអសម្ថភាពបង្រ្កាបរថយន្តដឹកជញ្ជូនឈើ ឬ ក៏ខ្លាច ឈ្មួញឈើ ជានាមខ្លួននាយផ្នែករដ្ឋបាលព្រៃឈើ ស្រុករវៀង?

ការរិះគន់ពីមហាជននេះ បានកើតឡើងបន្ទាប់ពីមន្ត្រីក្រោមឱវាទរបស់លោក ស៊ុ ស៊ីវត្ថា ចំនួន២នាក់ បានដោះលែងរថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ វេលាម៉ោង១០ នឹង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកបទល្មើសព្រៃឈើ របស់ក្រុមឈ្មួញឈ្មោះ នៅ ផល្លា ហៅ ខ្លា ជាមួយរថយន្តរបស់អ្នកសារព័ត៌មាន នៅត្រង់ចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយពីប៉ះទង្គិចបង្កគ្រោះថ្នាក់ចរាចរណ៍បានមួយសន្ទុះ គេសង្កេតមានមន្រ្តីផ្នែកចរាចរណ៍ផ្លូវគោកស្រុករវៀង មន្រ្តីនគរបាលប៉ុស្តិ ឃុំរមណី មន្រ្តីផ្នែករដ្ឋបាលព្រៃឈើរវៀងលោក ជ័យ ស៊ីថា និងលោក ធី រតនៈ បានចុះទៅដល់កន្លែងកើតហេតុ។ ហើយភាគីទាំងសងខាងក៏បានចចារគ្នាត្រូវរ៉ូវ រួចផុតពីការរឹបអូសរថយន្តដែលបង្កទាំងពីទៅការិយាល័យចរាចរណ៍។

មហាជនបានងឿងឆ្ងល់ថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើជារថយន្តដឹកបទល្មើសព្រៃឈើហេតុអីសមត្ថកិច្ចជំនាញ ផ្នែករដ្ឋបាលព្រៃឈើរវៀង ដកខ្លួនថយមិនបង្រ្កាប បណ្ដោយអោយរថយន្តដឹកបទល្មើសបន្តដំណើរទៅមុខបានរលូនបែបនេះទៅវិញ។
ពាក់ព័ន្ធករណីខាងលើនេះដែរ មជ្ឈដ្ឋានមួយចំនួនបានលាន់មាត់តៗគ្នាថា រឿងគ្រោះថ្នាក់ចរាចរណ៍ជារឿងផ្សេង រឿងរថយន្តដឹកបទល្មើសជារឿងផ្សេងមូលហេតុអ្វី បានជាមិនបង្រ្កាបដោះលែងអោយរួចខ្លួន នេះជារឿងមួយគួរអោយអស់សំណើច ឬក៏មន្រ្តីទាំងនោះបានទទួលផលប្រយោជន៍ពីឈ្មួញឈើឈ្មោះ នៅ ផល្លា ហៅ ខ្លា នេះទៅហើយ។

មហាជនបន្តរិះគន់ថា កាលពីពេលថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការបង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្តបានដាក់ចេញបទបញ្ជាឲ្យមានការរឹតបន្តឹងចំពោះការដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ក៏ប៉ុន្តែនៅក្នុងដែនសមត្ថកិច្ចរបស់លោក ស៊ុ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ហាក់មិនថមថយទាល់តែសោះ ដែលនេះ ត្រូវបានគេសង្ស័យថា លោកស៊ីវុត្ថា អាចទទួលបានផលប្រយោជន៍ពីជនដែលប្រព្រឹត្តបទល្មើស។

ពាក់ព័ន្ធចម្ងល់មហាជននេះ លោក ស៊ុ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានប្រាប់ មេគង្គញូសរ៍ ក្នុងគ្រុបតេលេក្រាមថា “ខ្ញុំបាទ ជានាយផ្នែករដ្ឋបាលព្រៃឈើរវៀង សូមបដិសេធចំពោះការចុះផ្សាយរបស់Mekong News នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា “បានបញ្ជាកូនចៅអោយដោះលែងរថយន្តដឹកឈើរបស់ឈ្លោះខ្លា” ព្រោះខ្ញុំមិនបានទទួលដំណឹង និងមិនបានចាត់មន្រ្តីទៅកន្លែងគ្រោះថ្នាក់ចរាចរនោះដែរ។ អរគុណ” ចំពោះការឆ្លើយដោះសាររបស់លោក ស៊ុ ស៊ីវុត្ថា កាន់តែធ្វើឲ្យមហាជនងឿងឆ្ងល់ថា ប្រសិនបើលោក មិនបានដឹង មិនបានចាត់តាំងមន្ត្រីក្រោមឱវាទទេ ហេតុអ្វីបានជាមានវត្តមានមន្ត្រីរបស់លោកចំនួន២នាក់លោក ជ័យ ស៊ីថា និងលោក ធី រតនៈ បានចុះទៅដល់កន្លែងកើតហេតុ ? ឬមួយលោកទាំង២នាក់នោះ លួចទៅមិនឲ្យមេកោយដឹង?

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img