27 C
Phnom Penh
Friday, October 18, 2024

លោក ស៊ី ជីនពីង អំពាវនាវឱ្យមហាអំណាចទាំងអស់ ជួយរុស្ស៊ី និងអ៊ុយក្រែន ចាប់ ផ្តើមកិច្ចចរចាឡើងវិញ

តាម CCTV លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «មានតែនៅពេលដែលមហាអំណាចទាំងអស់បញ្ចេញថាមពលវិជ្ជមាន ចៀសវាង ការបញ្ចេញថាមពលអវិជ្ជមានទេ ទើបអាចឱ្យ បទឈប់បាញ់មួយនៅក្នុងជម្លោះនេះអាចធ្វើទៅកើតក្នុងពេលឆាប់តាមដែលអាចធ្វើទៅបាន»។ លោក ស៊ី ជីនពីងក៏បានសង្កត់ធ្ងន់ដែរថាវាជាប្រយោជន៍របស់គ្រប់ភាគទាំងអស់ ដើម្បីបិទ បញ្ចប់ជម្លោះ និងស្វែងរកដំណោះ|ស្រាយមនយោបាយមួយឱ្យឆាប់។ចិនបានបដិសេធថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ហើយកាលពីឆ្នាំ២០២៣ បានបញ្ចេញផែនការសន្តិភាពមួយសម្រាប់បញ្ចប់សង្គ្រាមនេះ។ ប៉ុន្តែ ក្រុមប្រទេសលោកខាងលិច បាននីយាយថាផែនការរបស់ចិន មានតែទុកឱកាសឱ្យរុស្ស៊ីដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនបន្ថែមតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តាមរយៈការស្រង់សម្តីរបស់ជំនួយសមនឹង លោក ស៊ី ជីនពីង ប្រព័ន្ធផ្សាយរដ្ឋចិន CCTV បាននិយាយថាសហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌ នឹងផ្តល់ជំនួយសម្រាប់ភាគីទាំង២
ដើម្បីឱ្យពួកគេអាចចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ឡើងវិញ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img