នៅពេលអ្នកកាសែតសួរថា តើលោក ត្រាំ នឹងប្រើប្រាស់កម្លាំងយោធាដើម្បីទប់ទល់នឹងការបិទផ្លូវរបស់ចិនចំពោះកោះតៃវ៉ាន់ដែរឬទេ ? លោក ត្រាំ បានឆ្លើយតបថា «លោកនឹងមិនធ្វើនោះទេ ដោយសារតែប្រធានាធិបតីចិន ហ្ស៊ី ជិនពីង គោរពគាត់»។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2024 លោក ត្រាំ បានស្នើផែនការសម្រាប់ពន្ធលើទំនិញពី 10% ទៅ 20% លើការនាំចូលស្ទើរតែទាំងអស់ រួមទាំងពន្ធ 60% ឬច្រើនជាងនេះលើទំនិញពីប្រទេសចិន ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់គាត់ចាប់ពីដើមឆ្នាំ 2017 ដល់ដើមឆ្នាំ 2021 វិធីសាស្រ្តឈ្លានពានរបស់លោក ត្រាំ ចំពោះប្រទេសចិនរួមមានពន្ធគយ នោះបាននាំឱ្យប្រទេសទាំងពីរឈានដល់សង្គ្រាមពាណិជ្ជកម្មដែលបានប៉ះពាល់ដល់ទីផ្សារពិភពលោក។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal លោក ត្រាំ ក៏បាននិយាយអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ ហើយបាននិយាយដដែលៗថា «ប្រសិនបើគាត់កាន់តំណែង ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នឹងមិនវាយប្រហារលើកនេះទេ ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New