27 C
Phnom Penh
Thursday, September 19, 2024

លោក ត្រាំ គេចផុតពីការប៉ុនប៉ងធ្វើឃាតសាជាថ្មី ជនសង្ស័យត្រូវបានចាប់ខ្លួន

បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ មានសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១៥ ខែ កញ្ញា បន្ទាប់ពី FBI បានទប់ស្កាត់ទាន់ពេលវេលា នូវការប៉ុនប៉ងធ្វើឃាតថ្មីមួយ ខណៈរូបលោកកំពុងលេងវាយកូនហ្គោលនៅក្នុងទីក្រុង West Palm Beach រដ្ឋ Florida។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីភ្នាក់ងារ Secret Service បានកំណត់មុខសញ្ញា និងបានបាញ់ប្រហារលើខ្មាន់កាំភ្លើងម្នាក់ដែលសម្ងំក្នុងគុម្ពោតឈើ នៅក្បែរទីតាំងដែលលោក ត្រាំ កំពុង លេងវាយកូនហ្គោល។ ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្តមួយគ្រឿងចេញពីកន្លែងកើតហេតុ និងបានបន្សល់ទុកកាំភ្លើងមួយដើមម៉ាក AK-47 និង សម្ភារៈមួយចំនួន ប៉ុន្តែក្រោយមក ជនព ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន។ លោក ត្រាំ ក៏បានបង្ហោះសារលើ បណ្តាញ ទំនាក់ទំនងសង្គមដែរថារូបលោកមានសុវត្ថិភាព ខណៈសេតវិមានចេញផ្សាយសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថាលោកប្រធានាធិបតី ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បានទទួលព័ត៌មានអំពីការប៉ុនប៉ងធ្វើឃាតសាជាថ្មីលើលោក ត្រាំ ហើយថាអ្នកទាំង២ ធូរស្រាលក្នុងចិត្តដែលលោក ត្រាំ មានសុវត្ថិភាព។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img