ភ្នំពេញ : ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រតិកម្ម ដោយសង្ឃឹមថា លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ និងឆាប់ជាសះស្បើយពីជំងឺពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់ មនុស្ស ។ ស្រាប់តែលោក លោក ជេម សុខ ចេញសារសុំទោសជាសាធារណៈ។
បើតាមសំណេរ លោក ជេម សុខ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព,ប្អូនសូមអភ័យទោសពីសម្ដេចបងបើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូម សម្ដេចបងមេត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស ដោយគោរព ពីខ្ញុំបាទ ជេមសុខ ស.រ.អា. ។
ក្រៅពីនោះ លោក ជេម សុខ ដែលឈ្មោះនៅលើហ្វេសប៊ុកថា Sakoun Sok បានតបComment អ្នកលេងបណ្ដាញសង្គមនេះថា «មិនមែនតែមួយក្បាច់ទេ គឺរៀងរាល់ក្បាច់ ជេមសុខ គាំទ្រនិងស្រឡាញ់លោក ហ៊ុនសែន រហូតមក» ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New