
មិនបង្អង់យូរនោះឡើងបន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់បុរសកំពូលសំណាងដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើងនៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមានប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើនចូលរួមអបអរសាទរ។

ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារចូលទៅក្នុងគណនីធនាគាររបស់អតិថិជនតាមរយៈធនាគារ ជីប ម៉ុង យ៉ាងឆាប់រហ័ស និងសុវត្ថិភាព។
អតិថិជន ថុន បូរី សប្បាយចិត្តជាខ្លាំងដែលមានសំណាងឈ្នះរង្វាន់ធំអាចកែប្រែវាសនារូបលោកក្នុងពេលដ៏ខ្លីបែបនេះ។ លោកក៏បានផ្តាំផ្ញើដល់អ្នកទស្សនាបែបនេះថា៖ «បើបងប្អូនចង់ឈ្នះរង្វាន់ធំដូចជារូបខ្ញុំ កុំភ្លេចគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាឥឡូវនេះ»។

បងប្រុសថុន បូរីក៏បានសម្តែងការអរគុណជាខ្លាំងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស ដែលបានផ្តល់រង្វាន់ធំ និងចែកជូនពិតៗដល់រូបលោក និងបានជូនពរក្រុមហ៊ុនទទួលបានអតិថិជនកាន់តែច្រើន។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា អតិថិជន ថុន បូរី បានទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកពិសាជុំគ្នាជាមួយបងប្អូនរួចគាស់ត្រូវរង្វាន់៦កំប៉ុងបន្ថែម លោកក៏បានយករង្វាន់ទាំងនោះទៅដូរជាមួយអ្នកលក់ក៏ស្រាប់តែចៃដន្យសំណាងធំទិញចំកំប៉ុងមានរង្វាន់ធំ២ម៉ឺនដុល្លារ។

នេះគឺជាបុរសកំពូលសំណាងដំបូងគេ ក៏ប៉ុន្តែសំណាងធំនេះ ក៏អាចធ្លាក់ដល់ដៃអតិថិជនស្រាបៀរ កម្ពុជាផ្សេងទៀតផងដែរ ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមានចំនួន៥រង្វាន់ជារៀងរាល់ខែ។ កាន់តែពិសេសទៀតនោះ លោកអ្នកក៏អាចមានឱកាសឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មី ចំនួន ២០២៣ គ្រឿង ចែកជូន ១០០ គ្រឿងជារាល់ខែ។
ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ!
ពិសាដោយការទទួលខុសត្រូវ!