រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកអំពីផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមាន ប្រសិនបើលោកខាងលិចបន្តផ្តល់ការគាំទ្រូដល់អ៊ុយក្រែន ក្នុង ការវាយប្រហារជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែ សីហា ឆ្នាំ ២០២៤។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ីជាការវាយប្រហារពីបរទេសដ៏ធំបំផុតទៅលើដែលរស្ស៊ីចាត់ទុកតាំងពីការវាយប្រហារពីបរទេសទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២។រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែ «លេងជាមួយភ្លើង»តាមរយៈការបន្ធូរបន្ថយការរឹតត្បិតលើការប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយបរទេសសម្រាប់អ៊ុយក្រែន។លោកថាសង្គ្រាមលោកលើកទីបី ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក។ លោកបានបន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ដែល អនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងដល់អត្ថិភាពរបស់ប្រទេស។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New