26 C
Phnom Penh
Tuesday, September 17, 2024

រាជរដ្ឋាភិបាល ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សចាស់នៅតាមមូលដ្ឋាន

តាមរយៈសារាចរស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញការណែនាំចំនួន១៣ចំណុចសំខាន់ៗ ក្នុងនោះក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្តផ្តល់កិច្ចរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់នៅទូទាំងប្រទេសបន្ថែមទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន។ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលបានផ្តល់ការណែនាំ១៣ចំណុចសំខាន់ៗក្នុងនោះនៅក្នុងចំណុចទី៤រាជរដ្ឋាភិបាលបានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិបន្តផ្តល់កិច្ចរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងប្រទេសស្របតាមផែនការដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចំណាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចំណាស់ ជនចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img