29 C
Phnom Penh
Friday, November 22, 2024

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំងចំនួន២០ម៉ឺនដូស ដល់រដ្ឋាភិបាលឡាវ

ស្តាប់អត្ថបទជាសំឡេង

ខេត្តក្រចេះ៖ លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត  រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃប្រទេសឡាវបាន ថ្លែងអំណរអគុណ​ចំពោះ​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយនូវវ៉ាក់សាំងការពារមេរោគកូ​វីដ-១៩​ដល់​ប្រជាជន និងរដ្ឋាភិបាលឡាវ ដើម្បីចូលរួមចំណែកទប់ស្កាត់មេរោគកូវីដ-១៩នោះ។

ថ្លែង​នៅក្នុងពិធីផ្តល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយមនុស្សរបស់រាជរដ្ឋាភិ បាលកម្ពុជា នា​ព្រឹក​ថ្ងៃទី២៨ ខែកញ្ញានេះ នៅច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានលើកឡើងថា “ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សូមដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះចំនួយដ៏មានតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជន​កម្ពុជានាពេលនេះ”។

 សូមបញ្ជាក់ថាជំនួយវ៉់ាក់សាំងចំនួន២០ម៉ឺនដូស ដែលផ្តល់ជូនដល់ប្រជាជន និងរដ្ឋាភិបាលឡាវនេះគឺ បានផ្តល់ ដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា។

សូមជម្រាបថា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ បញ្ជាក់អំពីការផ្តល់អំណោយ ជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ (ប្រភេទស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង​ នឹងជំងឺដ៏សាហាវកូវីដ-១៩៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img