កំពង់ធំ៖ នៅថ្ងៃទី២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពចុះល្បាតព្រៃ បណ្ដាញព្រៃឡង់ បានសហការជាមួយសហគមន៍ព្រៃឈើក្បាលអូធ្នង់ ក្បាលខ្លា អូដាសស្គរ អាជ្ញាឃុំមានរិទ្ធ ស្ថិតក្នុងឃុំសណ្ដាន់ ឃុំមានរិទ្ធ និងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រយៈពេល ៣ថ្ងៃនេះ ក្រុមយើងបានរកឃើញការកាប់រានព្រៃយកដីធ្វើចំការ ស្ថិតនៅតំបន់ អូរតាលោក ព្រៃឡង់ ទឹកដីឃុំមានរិទ្ធ តាមការប៉ាន់ស្មានទំហំប្រហែល ៤០ទៅ ៥០ហិកតា។
សំណូមពរដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន នៅក្បែរស្នាក់ការបរិស្ថាន (ច្រកព្រះអាទិត្យ) សូមជួយចាត់វិធានការតាមនីតិវិធីច្បាប់ផង ក្រុមខ្ញុំបានទៅដល់កន្លែងនោះផ្ទាល់ហើយ បើចង់បានព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារខ្ញុំបាទ សូមអរគុណ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News