28 C
Phnom Penh
Thursday, November 21, 2024

រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ នារដូវវស្សានេះ

រមណីយដ្ឋាន «ទឹកធ្លាក់ក្បាលឆាយ» ដែលជាប្រភេទទឹកជ្រោះឬទឹកធ្លាក់តាមបែបទេសចរណ៍ធម្មជាតិ កំពុងទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនារដូវវស្សានេះ ដោយសារសម្រស់ធម្មជាតិព្រៃព្រឹក្សាយ៉ាងស្រស់បំព្រង អមជាមួយនឹងវត្តមានទឹកធ្លាក់ពីលើភ្នំ និងផ្ទាំងថ្មដ៏ខ្ពស់ជាមួយទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និងភ្នំដ៏ស្រស់ស្អាតក្នុងការទាក់ចិត្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត។ ទឹកធ្លាក់ក្បាលឆាយនេះមានទីតាំងសំខាន់ដូចជា៖ ហែលទឹក ឬលេងទឹក, ញាំអាហារ, ពិកនិច,ដើរលេងថ្មើរជើង និងមានចំណុចផ្សេងៗជាច្រើនទៀត។សូមជម្រាបថា ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមាណ ២ម៉ោង នឹងទៅដល់ចំណុចផ្លូវជាតិលេខ៤ ហើយអាចបត់ស្តាំប្រមាណជិត១គីឡូម៉ែត្រទៀត នឹងឃើញមានផ្លូវបត់ស្តាំមួយទៀត រួចបត់ស្តាំបន្តដំណើរតាមផ្លូវនេះប្រមាណជិត ១០គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងឃើញវត្តមាន រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយនេះ ដែលមានមានទីតាំងស្ថិតនៅ ភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img