29 C
Phnom Penh
Friday, November 22, 2024

រទេសរុស្ស៊ីមិនគួរដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ

រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់រុស្ស៊ី លោក អាឡិចសាន់ដឺ កូហ្សឡូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Izvestia ថា ប្រទេសរុស្ស៊ីពិតជាមិនគួរដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុទេ ដោយវានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសនេះដែលជារដ្ឋទទួលខុសត្រូវមួយចំពោះបរិស្ថាន។

លោក កូហ្សឡូវ បាននិយាយថា “តើប្រទេសរុស្ស៊ីគួរតែដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរឬទេ? មិនគួរជាដាច់ខាត។ យើងចាត់ទុកការរំពឹងទុកជុំវិញប្រធានបទនេះថាជាការបញ្ចេញមតិឯកជនសម្រាប់គោលបំណង PR ។ នេះមានន័យថា ការប៉ុនប៉ងបដិសេធបញ្ហានៃការប្រែប្រួលអាកាសធាតុ ឬបង្ហាញពីឆន្ទៈមិនធ្វើការលើបញ្ហានេះ។ កត្តាទាំងពីរពិតនេះជានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់រុស្ស៊ីដែលជារដ្ឋមានទំនួលខុសត្រូវមួយចំពោះបរិស្ថាន”។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា ប្រទេសរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាអាកាសធាតុពិភពលោក ចាប់តាំងពីទឹកដីនៃប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើជាង ៨១៥លានហិកតា។ លោកបាននិយាយបន្ថែមថា ប្រទេសរុស្ស៊ីមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៣០ភាគរយនៅត្រឹមឆ្នាំ២០៣០។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុម័តកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដោយប្រទេសចូលរួមចំនួន ១៩៧ បានព្រមព្រៀងគ្នាក្នុងការទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកជាមធ្យមត្រឹមឆ្នាំ២១០០ មិនឱ្យលើសពី ២អង្សា បើប្រៀបធៀបទៅនឹងកម្រិតមុនឧស្សាហកម្ម៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews

អានបន្ត

spot_img
spot_img