29 C
Phnom Penh
Friday, November 22, 2024

រថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា កៀររថយន្ត អ្នកការសែតធ្លាក់ចូលប្រឡាយ ត្រូវបានដោះលែង សមត្ថកិច្ចឆ្លើយដាក់គ្នាយករួចខ្លួន

ព្រះវិហារ៖ រថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ខ្លា នឹងរថយន្តអ្នកការសែតបានរងនូវការខួចខាតទាំងសងខាង បន្ទាប់ពីរថយន្តទាំងពីបើកកៀរគ្នាធ្លាក់ប្រឡាយ បង្ករឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថិច្ច៣ស្ថាបន័ចុះទៅពិនិត្យដល់កន្លែងកើតហេតុ។

សូមបញ្ជាក់ជូនថា កាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ រថយន្តដឹកឈើពេញឡានរបស់មេឈ្មួញឈ្មោះខ្លា នឹងរថយន្តរបស់លោក ស៊ី វុទ្ឋា ភ្នាក់ងារសាព័ត៍មាន ( សាមរកត ) បានគ្រោះថ្នាក់ចរាចរណ៍ បើកកៀរគ្នាប្រឡាយ រងនូវកាលខូចខាតយ៉ាងដំណំ នៅចំនុចភូមិរំចេក ឃុំរមណី ស្រុករវៀង ក្រោយគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចចំនួន៣ស្ថាបន័ មានគនរបាលចរាចរណ៍ស្រុករវៀង ដឹកនាំដោយលោក ជយ័ សាង កម្លាំងអាវុធហត្ថស្រុករវៀង ដឹកនាំដោយលោក ចាប ផាត នឹងសមត្ថកិច្ចរដ្ឋបាលព្រៃរវៀង ដឹកនាំដោយលោក ជ័យ ចេត្ថា ក្រោយពីសម្របសម្រួលរវៀងម្ចាស់រថយន្តទាំងសងខាងត្រូវរូវគ្នា ។

លោក ជ័យ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា ករណីដោះលែងរថយន្តបង្ករខាងលើ លោកមិនដឹងទេ ព្រោះនៅលើជំនាញនគរបាលចរាចរណ៍ ព្រោះលោកបានប្រាប់ទៅលោក ជ័យ សាង រួចហើយ ត្រូវយករថយន្តទាំង២គ្រឿង មកដោះស្រាយតាមផ្លូវច្បាប់ លោករង់ចាំទទួលវត្ថុតាងបទល្មើសព្រៃឈើពីនគរបាលជំនាញ លោក ជយ័ ចេត្ថា បន្តឱ្យដឹងថា នេះមិនមែនលើកទី១ទេ ដែលរថយន្តដឹកឈើខាងលើបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេដោះលែង ដោយមិនបានប្រគល់វត្ថុតាងមកជំនាញរដ្ឋបាលព្រៃឈើការឆ្លើយយករួចខ្លួនដោយមិនទទួលខុសត្រូវនូវតួនាទីនឹងភារកិច្ចរបស់ខ្លួនគឺជារឿងខុសច្បាប់ ពីព្រោះបទល្មើសព្រៃឈើ សមត្ថកិច្ចគ្រប់សមត្ថកិច្ចពាក់ព័ន្ធមានសិទ្ឋបង្ក្រាបដូចគ្នា។ យើងរង់ចាំមើលថាករណីដោះលែងរថយន្តដឹកបទល្មើសខាងលើ ថ្នាក់លើមានចំណាត់ការបែបណា។

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img