26 C
Phnom Penh
Tuesday, September 17, 2024

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា។ ការទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរខនៅពេលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងក្រោយពីបានពិភាក្សារួចរាល់បានសម្រេចទទួលយកសេចក្តីដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img