29 C
Phnom Penh
Friday, November 22, 2024

រដ្ឋមន្ត្រីបរិស្ថាន៖ ការចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិមាន៥ចំណុចសំខាន់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី២៥ ខែតុលា នេះបានលើកឡើងថា ការចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិមាន៥ចំណុចសំខាន់ដើម្បីជាគ្រឹះការពារនិងអភិរក្សធនធាន ធម្មជាតិឱ្យគង់វង្សយូរអង្វែង។

៥ចំណុចដែលសហគមន៍ចូលរួម និងទទួលបាននោះមាន ១-គឺផ្តល់បានសិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ, ២-បង្កើនកិច្ចសហការ រវាងមន្រ្តីឧទ្យានុរក្សនិង សហគមន៍មូលដ្ឋាន ក្នុងការទប់ស្កាត់បទល្មើស, ៣-រួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព និងការផ្តល់សេវាទេសចេរណ៍ធម្មជាតិ ព្រមទាំងការបង្កើនមុខរបរផ្សេងៗទៀតស្របតាមលក្ខខណ្ឌសហគមន៍នីមួយៗ, ៤-បង្កើនចំណេះដឹងដល់សហគមន៍មូលដ្ឋាន ស្របតាមស្ថានភាពរីកចម្រើននៃសង្គមជាតិ និង៥- ចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមរំលឹកថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានបង្ហាញថា មកដល់បច្ចុប្បន្ នក្រសួងបរិស្ថាន បានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិជាង១៧០សហគមន៍រួចហើយដើម្បីអនុញ្ញាតឱ្យចូលរួមគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាមួយក្រសួងបរិស្ថានដែលមានផ្ទៃដីតំបន់ការពារធម្មជាតិជាង៧,៣លានហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាមានដូចជា ឧទ្យានជាតិដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាងតំបន់រ៉ាមសារតំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុប៦៩កន្លែង។ សហគមន៍តំបន់ការពារធម្មជាតិទាំងនោះ ត្រូវបានលើកទឹកចិត្តឱ្យចូលរួមការពារព្រៃឈើធម្មជាតិពីការកាប់បំផ្លាញខុសច្បាប់ ការពារពពួកសត្វព្រៃ ការចូលរួមដាក់អន្ទាក់ចាប់សត្វព្រៃព្រមទាំងធ្វើសកម្មភាពជាច្រើនទៀត ដែលជួយលើកកម្ពស់ដល់ វិស័យអេកូទេសចរណ៍៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img
spot_img