28 C
Phnom Penh
Saturday, December 21, 2024

រដ្ឋបាលខេត្តកំពត បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថា ថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា

សេចក្ដីជូនដំណឹង ៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថា ថ្ងៃមានពិធីបុណ្យទាន ឬថ្ងៃធម្មតា។

សូមជម្រាបជូនសាធារណជន និងភ្ញៀវទេសចរ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមាន ដូចជា ៖ កន្លែងស្នាក់នៅ ឬកន្លែងលក់ម្ហូបអាហារនៅក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថា មិនសមស្រប សូមថតឈ្មោះទីតាំង និងតម្លៃនោះ ផ្ញើចូលមកផេករដ្ឋបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img