29 C
Phnom Penh
Friday, November 22, 2024

យៈពេល ៤ខែ ទេសចរបរទេសទិញបណ្ណទស្សនារមណីយដ្ឋានអង្គរមានជាង ៣ម៉ឺននាក់

រយៈពេល ៤ខែដើមឆ្នាំ២០២២ ទេសចរបរទេសសរុបជាង ៣ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះមានការកើនខ្ពស់ធៀបនឹងឆ្នាំ ២០២១។

គ្រឹះស្ថានអង្គរ បានចេញផ្សាយរបាយការណ៍សង្ខេបពីចំនួនទេសចរ និងចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៤ខែ ដើមឆ្នាំ២០២២។ សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនាថ្ងៃទី១ ឧសភា រយៈពេល៤ខែនេះ មានទេសចរសរុប ៣៣,២០៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង៦០០ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ចំនួននេះ គិតជាថវិកាមានចំនួន ១,៣៥២,៦១៥ ដុល្លារសហរដ្ឋអាមេរិក។

ក្នុងរបាយការណ៍ដដែលនោះ ក៏បានបញ្ជាក់ពីថវិកាដែលដកពីចំណូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរនេះ ទៅមូលនិធិគន្ធបុប្ផាផងដែរ ដែលសុរប ៦៦, ៤១០ដុល្លារសហរដ្ឋអាមេរិក នារយៈពេល៤ខែនេះ៕

ដោយ​ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img