26 C
Phnom Penh
Friday, September 20, 2024

ព័ត៌មានជាតិបើក​សំណើដេញថ្លៃ​គម្រោង​លទ្ធកម្ម​ខេត្ត​តាកែវ​ មិន​តម្រូវ​ឱ្យអ្នក​សារព័ត៌មាន​

កម្មវិធី​បើកសំណើការដេញថ្លៃ​គម្រោងសាងសង់​អាគារសាលាឃុំ ​និងកែលម្អសួនច្បារ​មួយ​ចំនួនរបស់អង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្តតាកែវ​នៅព្រឹកថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ​២០២២​នេះ មិនអនុញ្ញាត​ឲ្យអ្នកកាសែត​ចូលទៅ​ក្នុងបន្ទប់ដេញថ្លៃ​ផ្តិតយកព័ត៌មាននោះទេ​ ដែលនេះ​ផ្ទុយទៅ​និងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។​

​លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម នៃរដ្ឋបាលសាលាខេត្តតាកែវ​ ដែលជាអ្នករៀប​ចំ​ចាត់ចែងក្នុងកម្មវិធីដេញថ្លៃនេះ បានឲ្យអ្នកកាសែតចេញពីបន្ទប់ដេញថ្លៃដោយនិយាយថា ក្រៅ​ពីក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធមិនអាចចូលរួមបានទេ ​ហើយបើអ្នកកាសែតចង់ចូលរួមដែរត្រូវតែ​មានការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។ ​

តាមសម្តីមន្ត្រីការិយាល័យលទ្ធកម្មរូបនេះបញ្ជាក់ក្រោយចប់ការដេញថ្លៃថា ពេលនេះខាង​លទ្ធកម្ម​ខេត្ត​មិនទាន់សម្រេច​យកក្រុមហ៊ុនណាមួយឲ្យធ្វើការសាងសង់នូវគម្រោងទាំងនេះទេ ដោយត្រូវរង់​ចាំមួយសប្តាហ៍ទៀត ទើបសម្រេចត្បិតតែការដេញថ្លៃនេះបានចប់រួចរាល់ក៏ដោយ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img