បន្ទាប់ពីបានឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូជាច្រើនកន្លងមក បានបង្រៀនឱ្យជីវិតរបស់តារាចម្រៀង ពេជ្រ សូលីកា កាន់តែមានភាពរឹងមាំ។ ម្យ៉ាងទៀតគេក៏កត់សម្គាល់ថា ពេជ្រ សូលីកា សព្វថ្ងៃក៏បានបំពេញតួនាទីយ៉ាងល្អ ក្នុងការមើលថែរក្សាកូន ថ្វីត្បិតនាងក្លាយជាស្រ្តីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះ។
ទោះបីជា ពេជ្រ សូលីកា មួយរយៈពេលកន្លងមកនេះ នាងបានជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញមិនសប្បាយចិត្តមួយចំនួនក៏ដោយ ពោលគឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមី យ៉ាងណាក្តី ប៉ុន្តែក្ដីសង្ឃឹមរបស់នាងបានបង្ហាញពីភាពជឿជាក់ជានិច្ចលើវិថីជីវិតរស់នៅចិញ្ចឹមកូន។ សូលីកា បច្ចុប្បន្នគេញថា អ្នកម្ដាយ Single រូបនេះបានរលាស់ខ្លួនចេញពីបញ្ហាមួយចំនួនដោយភាពរឹងមាំ។
ជាមួយគ្នានេះកាលពីថ្មីៗកន្លងទៅ ពេជ្រ សូលីកា ធ្លាប់បានអះអាងថា ជីវិតSingle Momបានបង្រៀននាងមកច្រើនណាស់ ការក្លាយជា Single Mom គ្មានអ្វីគួរឱ្យខ្លាចនោះទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាច គឺការរស់នៅដោយមានសម្ពាធផ្លូវចិត្ត នឹងគ្មានតម្លៃ។ នាងបញ្ជាក់ថា “ដោយសារ បញ្ហាទើប ធ្វើឱ្យខ្ញុំរឹងមាំមកដល់ថ្ងៃនេះ” ។
ឆ្លងកាត់រឿងរ៉ាវជីវិតលំបាកជាច្រើនទើបតារា ចម្រៀង ពេជ្រ សូលីកា ត្រូវបានមហាជន និងគាំទ្រាចាត់ទុកថា នាងជាស្រ្តីម្នាក់ដែលមានភាពរឹងមាំគ្រប់ជំហាន ទោះបីជា កន្លងមកតារាស្រីរូបនេះ ជួបបញ្ហាប្រឈមមុខជាច្រើនស្ទើររាប់មិនអស់។
ដោយឡែកថ្មីៗនេះ សូលីកា ក៏បានពន្លយពាក្យក្នុងចិត្តមួយប្រយោគពាក់ព័ន្ធនឹងការស្រឡាញ់ដូច្នេះថា “ បើស្រលាញ់នរណាម្នាក់ កុំទាមទារចង់ឱ្យគេធ្វើអី្វដើម្បីយើង បើគេពិតជាស្រលាញ់យើង គេនឹងធ្វើឱ្យយើងដោយមិនបាច់សុំ”៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News