28 C
Phnom Penh
Tuesday, September 17, 2024

ពូទីន បង្ហាញពីការឈឺចាប់ និងបញ្ជាក់ការគាំទ្រចំពោះស្ថានភាពប៉ាឡេស្ទីន

ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានបង្ហាញពីការឈឺចាប់ចំពោះស្ថានភាពនៅប៉ាឡេស្ទីន និងការបាត់បង់ជីវិតជនស៊ីវិលយ៉ាងច្រើន។ លោកបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រុស្ស៊ី ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញទោះបីជាប្រទេសរុស្ស៊ីកំពុងជាប់ដៃក្នុងជម្លោះនៅអ៊ុយក្រែនក៏ដោយ។លោកពូទីន បានជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នឹងបានសង្កត់ធ្ងន់ថា រុស្ស៊ីនៅតែយកចិត្តទុកដាក់ចំពោះព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ា។ រ៉ា។ លោកបានថ្កោលទោសការបាត់បង់ជីវិតជនស៊ីវិលប៉ាឡេស្ទីនយ៉ាងច្រើននៅក្នុងជម្លោះហ្គាហ្សាលោក Abbas បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៊ីនិងបានអំពាវនាវឱ្យមានការបញ្ចប់អំពើហិង្សា។និងបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការបញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល។ រុស្ស៊ីបានព្យាយាមដាក់ខ្លួនជាអ្នកសម្របសម្រួលសន្តិភាពក៏ដោយ លោក ពួក ពូទីន មិនបានបង្ហាញពីគំនិតថ្មីណាមួយដើម្បីដោះស្រាយជម្លោះនោះទេ។ លោកគ្រាន់តែបញ្ជាក់ជាការគាំទ្ររបស់រុស្ស៊ីចំពោះភាពជារដ្ឋប៉ាឡេស្ទីន និងការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការផ្តល់ជំនួយមនុស្សធម៌។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img