28 C
Phnom Penh
Thursday, November 21, 2024

ផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងងការទទួលទានទឹកផ្លែទទឹមអោយបានញឹកញាប់ដើម្បីសុខភាពនិងសារពាង្គកាយ

តាមការស្រាវជ្រាវរបស់វិជ្ជបណ្ឌិតជាច្រើនក្នុង
លោក បានបញ្ជាក់អោយដឹងថា៖ ទឹកផ្លែទទឹមគឺជាទឹកផ្លែឈើមួយប្រភេទ ដែលមានសារ
ប្រយោជន៍ជាច្រើនដល់សុខភាព។ ព្រោះទឹកផ្លែទទឹមសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយនេះជាមូលហេតុដែលទឹកផ្លែទទឹមអាចប្រយុទ្ធប្រឆាំងនឹងការឈឺចាប់ និងរលាកទៀតផង។
ទឹកផ្លែទទឹមមិនត្រឹមតែមានឱជារសឆ្ងាញ់នោះទេ ថែមទាំងជួយការពារលោកអ្នកប្រឆាំង និងជម្ងឺផ្តាសាយ ហើយអាចប្រយុទ្ធប្រឆាំងនឹងជម្ងឺធ្ងន់ធ្ងរដទៃទៀតផងដែរ។ យ៉ាងណាក្តី ដើម្បីទទួលផលប្រយោជន៍ ពីទឹកផ្លែទទឹម អ្នកត្រូវប្រាកដថា ទឹកផ្លែទទឹមនោះ ត្រូវបានមកពីផ្លែទទឹមសុទ្ធ មិនមែនជាភេសជ្ជៈកំប៉ុងដែលមានជាតិស្ករដាក់បន្ថែមនោះទេ។ ខាងក្រោមនេះជាហេតុផល ៣យ៉ាង ដែលអ្នកគួរតែទទួលទានទឹកផ្លែទទឹមអោយបានញឹកញាប់ នោះលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោមនេះ៖

១-ការពារការឆ្លងជម្ងឺផ្តាសាយ៖ ផ្លែទទឹមអាចការពារខ្លួនអ្នកពីធាតុបង្កជម្ងឺ។ ទឹកផ្លែទទឹម ជាពិសេសអាចការពារអ្នកពីការទាក់ទាញវីរុសពីអាហារ ដែលឆ្លងតាមរយៈប្រហោងធ្មេញ។ ដូចគ្នានេះផងដែរ វាជាប្រភពដ៏អស្ចារ្យនៃវីតាមីនសេ ហើយបានបង្ហាញពីការការពារដ៏អស្ចារ្យប្រឆាំងនឹងជម្ងឺផ្តាសាយទូទៅ។

២-បន្ថយសម្ពាធឈាម៖ សារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែទទឹមត្រូវបានគេរកឃើញថា អាចកាត់បន្ថយជម្ងឺលើសឈាមនិងជម្ងឺលើសឈាមដោយជោគជ័យ។ ការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលរងពីរឿងទាំងនេះ ត្រូវទទួលទានយ៉ាងតិច ២៤០មីលីលីត្រក្នុងមួយថ្ងៃ ដើម្បីឃើញលទ្ធផល។

៣-ល្អសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម៖ វាត្រូវបានគេរកឃើញថា កម្រិតជាតិស្ករខ្ពស់ដែលមានទំនាក់ទំនងជាមួយជម្ងឺទឹកនោមផ្អែម អាចត្រូវបានគ្រប់គ្រងដោយគ្រាន់តែបរិភោគផ្លែទទឹមជារៀងរាល់ថ្ងៃ។ ផ្លែឈើទាំងនេះ អាចកាត់បន្ថយស្ត្រេស និង អុកស៊ីតកម្ម ដែលជាមូលហេតុចម្បងនៃជម្ងឺទឹកនោមផ្អែម។ វាក៏កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ដោយជួយរក្សាកម្រិតជាតិស្ករក្នុងឈាមទាប។
ទាំងអស់នេះសុទ្ធតែអត្ថប្រយោជន៍ ដែលលោកអ្នកទទួលបាន ដោយគ្រាន់តែទទួលទានទឹកទទឹមសុទ្ធពីធម្មជាតិអោយបានញឹកញាប់៕


អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img