អង្គការសង្គមស៊ីវិល កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យព្រះសាមគ្គីស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងបន្តទាមទាររកយុត្តិធម៌ ជូនរូបលោក ដែលជាសកម្មជនព្រៃឈើដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា។

លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃទី២៦ ខែមេសា ២០១២ គ្រាដែលចុះបេសកកម្មនៅខែត្រកោះកុងដើម្បីពិនិត្យ និងថតរូបសកម្មភាពបទល្មើសព្រៃឈើ។
អង្គការសង្គមស៊ីវិលរួមគ្នាប្រារព្វខួប ១០ឆ្នាំ ជូនសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលស្លាប់ទៅ

ការស្លាប់របស់សកម្មជនការពារព្រៃឈើនេះ គឺជាការសោកស្ដាយជាទីបំផុតរបស់មន្ត្រីអង្គការសង្គមស៊ីវិលនានា ពីព្រោះថា កន្លងមកគេចាត់ទុកលោក ឈុត វុទ្ធី ជាមនុស្សមានសេចក្ដីក្លាហានមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។

សូមរម្លឹកថា លោក ឈុត វុទ្ធី បានចុះទៅខែត្រកោះកុង កាលពីថ្ងៃទី២៤ ខែមេសា ជាមួយនឹងអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចំនួនពីររូប គឺមានកញ្ញា ផន បុប្ឆា ជាជនជាតិខ្មែរ និងមួយរូបទៀតជាជនជាតិបរទេស។
អង្គការសង្គមស៊ីវិលរួមគ្នាប្រារព្វខួប ១០ឆ្នាំ ជូនសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី ដែលស្លាប់ទៅ

គោលបំណងសំខាន់ក្នុងការចុះទៅខែត្រកោះកុង របស់លោក ឈុត វុទ្ធី នេះ ដើម្បីទៅពិនិត្យមើលក្រុមហ៊ុនកាប់ឈើខុសច្បាប់នៅតំបន់ក្រវាញភាគកណ្ដាល ស្ថិតនៅក្នុងស្រុកថ្មបាំង។ប៉ុន្តែជាអកុសលលោក ឈុត វុទ្ធី ត្រូវបានកងកម្លាំងការពារក្រុមហ៊ុនបាញ់សម្លាញ់ទៅវិញ ខណៈលោកបានទៅថតរូបភាពអំពីការកាប់ឈើរបស់ក្រុមហ៊ុនឯកជនមួយ។

កាលនៅមានជីវិត លោក ឈុត វុទ្ធីលោកបានសរសេរចក្ខុវិស័យរបស់លោកនៅក្នុងប្រវត្តិនោះថា”ខ្ញុំប្រាថ្នាបញ្ឈប់បទល្មើសព្រៃឈើ និងសត្វព្រៃនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពក្នុងការគ្រប់គ្រងរដ្ឋរបស់រដ្ឋាភិបាល និងការពង្រឹងការអនុវត្តច្បាប់ ជាពិសេសគឺមានរចនាសម្ព័ន្ធដែលប្រសើរគង់វង្សឋិតថេរ និងមានប្រសិទិ្ធភាព៕

អត្ថបទ និងរូបភាព ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News