32 C
Phnom Penh
Wednesday, February 5, 2025

ប្រភេទសត្វល្មូនចំនួន ៤៩ប្រភេទត្រូវបានអ្នកជំនាញរកឃើញ នៅក្នុងព្រៃនៃខេត្តកំពង់ធំ

កំពង់ធំ៖ ថ្មីៗនេះ គម្រោងរេដបូកទំរីង សហការជាមួយក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ បានធ្វើការសិក្សាពីវត្តមានសត្វល្មូននៅក្នុងតំបន់គម្រោងទាំងមូល។ ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វល្មូនចំនួន ៤៩ប្រភេទ (herpetofauna species) នៅក្នុងតំបន់អនុវត្តគម្រោង។ នេះបើយោងតាមការឱ្យដឹងពីគម្រោងរេដបូកទំរីង នៃខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីពេលកន្លងមក ក្រុមអ្នកស្រាវជ្រាវបាណកសត្វកម្ពុជា (Cambodian Entomology Initiatives) បានធ្វើការសិក្សាពីវត្តមានសត្វល្អិតនៅក្នុងតំបន់គម្រោងទាំងមូល ដោយប្រមូលបានសំណាកសរុបចំនួន១៥៨២ ស្មើនឹង ២៨៣ប្រភេទ ដោយយោងតាមលក្ខណៈរូបសាស្ត្រនៅក្នុងតំបន់អនុវត្តគម្រោង។

គម្រោងនៃការសិក្សាស្រាវជ្រាវនេះ ក៏ជាផ្នែកមួយនៃការរៀបចំសម្រាប់ការផ្ទៀងផ្ទាត់ឥណទានកាបូនលើកទី២ (Second Verification) របស់គម្រោងផងដែរ៕

អត្ថបទ និងរូបភាពដោយPuthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img