28 C
Phnom Penh
Thursday, November 21, 2024

ប្រធានរដ្ឋសភារំពឹងថាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ អាចនឹងសម្រេចគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានរំពឹងយ៉ាងជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ អាចនឹងសម្រេចបានតាមគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ខាងមុននេះ នៅក្នុងខណៈកាលពីឆ្នាំ ២០២៣ សម្រេចបានជាង ៩ពាន់លានដុល្លារ។ ការរំពឹងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាបែបនេះនៅក្នុងឱកាសសម្ដេចអនុញ្ញាតឱ្យ ឯកឧត្តម ឆើតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទសថៃប្រចាំ កម្ពុជាដែល ត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភាក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឯកអគ្គរាជទូ តឆើតគៀតអាត់ចាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយបទពិសោធន៍និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img