26 C
Phnom Penh
Friday, October 18, 2024

ប្រទះឃើញរថយន្តមួយគ្រឿងបានធ្លាក់ចូលក្នុងទឹកមិនដឹងជាប៉ុន្មានថ្ងៃមកហើយ 

ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១២នឹង៤៥នាទីរសៀល ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានត្រពាំងប្រីយ៍ ខាងលិច ភូមិថ្លុកក្រាច  ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តធ្លាក់ក្នុងទឹកនោះមានជាប់មនុស្សម្នាក់នៅក្នុងរថយន្ត(ស្លាប់) សពជនរងគ្រោះមានឈ្មោះ កុយ  សោភ័ណ្ឌ ភេទប្រុសអាយុ ៦៤ ឆ្នាំរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img