29 C
Phnom Penh
Friday, November 22, 2024

ប្រជាជនកម្ពុជាជាច្រើនសម្រុកចូលទៅថៃ  ក្រោយពីច្រកព្រំដែនបើកឡើងវិញ 

អាជ្ញាធរខេត្តបន្ទាយមានជ័យ  កំពុងធ្វើការថែមម៉ោង ដើម្បីបំពេញតម្រូវការលិខិតឆ្លងដែនរបស់ពលរដ្ឋខ្មែរ  ដែលចង់ឆ្លងដែនទៅស្វែងរកការងារធ្វើ នៅប្រទេស ថៃ បន្ទាប់ពីជំងឺកវីដ-១៩ បានរារាំងការធ្វើដំណើររវាងប្រទេស ទាំងពីរអស់រយៈពេល ជិត២ឆ្នាំ ។ 

 ចាប់តាំងពីរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែន នៅថ្ងៃទី០១ ខែឧសភាមក   ពលរដ្ឋជាច្រើនបានដាក់ពាក្យសុំលិខិតឆ្លងដែន  ទៅប្រទេសថៃសម្រាប់ការងារ ការ ព្យាបាល ជំងឺអាជីវកម្ម និងទេសចរណ៍។ 

លោក អ៊ុ  រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានណែនាំដល់មន្ត្រីជំនាញចុះជួយ ប្រជាពលរដ្ឋដែលស្នើសុំលិខិតឆ្លងដែន  ជាពិសេសប្រជាពលរដ្ឋមកពីខេត្តបន្ទាយ មានជ័យ ដើម្បីឱ្យពួកគេអាចធ្វើដំណើរទៅធ្វើការនៅប្រទេសថៃបាន។ លោកបន្តថា ប្រសិនបើប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលចង់ទៅលេងប្រទេសថៃពួកគេអាចដាក់ពាក្យសុំលិខិតឆ្លងដែន នៅច្រកចេញចូលតែមួយរបស់សាលាខេត្ត នៅផ្លូវជាតិលេខ៥។ ប្រជាពលរដ្ឋអាចដាក់ពាក្យថ្មី ដាក់ពាក្យឡើងវិញ ឬពន្យាពេលទៅធ្វការ នៅខេត្តសាកែវ និងប្រាជីនបុរី របស់ថៃ។ 

លោក បន្ថែម ថា   ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះ ពលរដ្ឋភាគច្រើន មិនអាចធ្វើដំណើរទៅប្រទេសថៃបាន ដោយសារ ជំងឺរាតត្បាតកូវីដ-១៩។ សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ  ពួកគេមិនអាចប្រើប្រាស់ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដើម្បី ធ្វើអាជីវកម្មបាននោះទេ។ 

 ប្រធានសេវាច្រកចេញ ចូលតែមួយខេត្តបន្ទាយមានជ័យ លោក ជឹម សូយ៉ាបាន ប្រាប់អ្នកសារព័ត៌មានថា៖ “ត្រឹមតែមួយថ្ងៃ បន្ទាប់ពីច្រកព្រំដែនបានបើក មានពលរដ្ឋ ច្រើនកុះករមកដាក់ពាក្យសុំបណ្ណចេញ-ចូល” ។ 

 លោកបញ្ជាក់ថា ពលរដ្ឋភាគច្រើនបានដាក់ពាក្យសុំធ្វើប័ណ្ណឆ្លងដែនរយៈពេលពីរឆ្នាំ។   សម្រាប់ បេក្ខជន ទាំងនេះ   រដ្ឋាភិបាល រៀបចំឯកសារទាំងអស់ ហើយបញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីបញ្ចូលព័ត៌មាន ទៅក្នុងប្រព័ន្ធ ។ 

 លោកបន្ថែមថា៖ “បន្ទាប់ពី ប្រជាពលរដ្ឋបានឮថា  ព្រំដែននឹងបើកឡើងវិញ ហើយពួកគេអាចចូលទៅធ្វើការ និងធ្វើអាជីវកម្មនៅប្រទេសថៃបាននោះ ពួកគេបានចាប់ផ្តើមដាក់ពាក្យសុំធ្វើបណ្ណធ្វើដំណើរ។  ថ្ងៃទី២៨ ខែមេសា ពលរដ្ឋចំនួន៦៤នាក់ បាន ដាក់ពាក្យថ្ងៃទី២៩ ខែមេសា មានចំនួន២៣៩នាក់ និងនៅថ្ងៃទី០២ ខែឧសភា មាន ចំនួន១៨៦នាក់ ។ 

 រដ្ឋបាលខេត្តបន្ទាយមានជ័យបានរំឭកឡើងវិញថា ការស្នើសុំបណ្ណឆ្លងដែនត្រូវធ្វើ តាមរយៈសេវាច្រកចេញចូលតែមួយ។ 

 រដ្ឋបាលខេត្តបានឱ្យដឹងថា តម្លៃសេវាធ្វើប័ណ្ណឆ្លងដែនកម្ពុជា-ថៃ  គឺ៥ដុល្លារ និងមាន សុពលភាព២ឆ្នាំ។ 

 នៅពេលដាក់ពាក្យសុំបណ្ណឆ្លងដែន ទម្រង់អត្តសញ្ញាណជាច្រើនត្រូវបានទាមទារ   រួមមាន រូបថតចំនួន៤ សន្លឹករបស់អ្នកដាក់ពាក្យ( ៦ x ៤ ), សំបុត្រកំណើត ចំនួន ៥ច្បាប់ និងថតចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ក្មេងអាយុក្រោម១២ឆ្នាំ  អាចធ្វើដំណើរជាមួយឪពុកម្តាយរបស់ពួកគេបាន។ វាត្រូវចំណាយពេល៥ថ្ងៃ ដើម្បីធ្វើ បណ្ណឆ្លងដែននេះ។ 

ប្រជាពលរដ្ឋ ដែលធ្វើដំណើរពីប្រទេសកម្ពុជា ទៅប្រទេសថៃតាមយន្តហោះ ចែកចេញជាបីប្រភេទ ហើយត្រូវមានលក្ខខណ្ឌផ្សេងៗគ្នា។ 

 ប្រភេទទី១ និងទី២ (លិខិតឆ្លងដែន) ដែលមានប័ណ្ណចាក់វ៉ាក់សាំង មានលក្ខខណ្ឌ   និងការចំណាយដ៏ស្មុគស្មាញជាច្រើន ដូចជាការធានារ៉ាប់រងកូវីដ-១៩ ជាដើម។ 

 មធ្យោបាយ ងាយស្រួលបំផុតគឺ សម្រាប់អ្នកធ្វើដំណើរដែលរស់នៅក្នុងខេត្តជាប់ព្រំដែន និងកាន់បណ្ណឆ្លងដែនការ ចុះឈ្មោះបណ្ណឆ្លងដែនរបស់ប្រទេសថៃ មិនចាំបាច់ មានការធានារ៉ាប់រងនោះទេ ហើយអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ អាចធ្វដំណើរបាន និងមានការអនុញ្ញាតនៅក្នុងតំបន់ដែលបានបញ្ជាក់ដោយ កិច្ចព្រមព្រៀង កម្ពុជា-ថៃ។ ប៉ុន្តែអ្នកធ្វើដំណើរអាចស្នាក់នៅក្នុងប្រទេសថៃមិនឱ្យលើសពី៣ ថ្ងៃនោះ ឡើយ៕

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img